ព័ត៌មាន/ព្រឹត្តិការណ៍

ទំព័រដើម / ព័ត៌មាន/ព្រឹត្តិការណ៍

បុត្រធិតាលោកអ្នកនឹងទទូលបានការហ្វឹកហាត់ពីគ្រូដ៏ជំនាញរបស់ក្រុមបាល់ទាត់សូទីឡូ!

មជ្ឈមណ្ឌលកីឡាផ្លាទីនីម មានមោទនភាពសូមណែនាំថ្នាក់បាល់ទាត់សម្រាប់កុមារដ៏ពិសេសដែលសហការរៀបចំដោយសាលាបង្រៀនបាល់ទាត់សាទីឡូដែលមានឈ្មោះដ៏ល្បីល្បាញនៅប្រទេសកម្ពុជាដែលគ្រប់គ្រងដោយគ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​លោក Keisuke Honda។ ថ្នាក់​បាល់ទាត់ចំនូនពីរម៉ោងរបស់យើងធ្វើឡើងក្នុងគោលបំណងចង់ឲ្យកុមារានិងកុមារីរបស់យើងអភិវឌ្ឍន៍ជំនាញទាត់បាល់ ការធ្វើការជាក្រុម វិន័យ និងការយល់ដឹងពីកីឡាដ៏អស្ចារ្យនេះបន្ថែមទៀត។ កុមារានិងកុមារីអាចចូលរូមបានដោយសេរីដែលកម្មវិធីនេះគ្រប់គ្រងដោយគ្រូបង្វឹកដ៏មានជំនាញនិងមានបទពិសោធន៍ច្រើនឆ្នាំរបស់ក្រុមបាល់ទាត់សូទីឡូ។ សូទីឡូគឺជាឈ្មោះសាលាបាល់ទាត់ដ៏ល្បីដែលអ្នកគាំទ្របាល់ទាត់នៅប្រទេសកម្ពុជាសុទ្ធតែបានស្គាល់។ សាលានេះបង្កើតឡើងដោយលោក ហុងដា (Honda) ដែលជាកីឡាករទាត់បាល់ដ៏មានជំនាញមកពីប្រទេសជប៉ុននិង​ជាគ្រូបង្វឹកក្រុមជម្រើសជាតិខ្មែរផងដែរ។ លោកហុងដា (Honda) បង្កើតសាលាទាត់បាល់សូទីឡូនៅស្រុកកំណើតរបស់គាត់នៅឆ្នាំ ២០១១ មុនពេលដែលគាត់បើកសាលានៅកម្ពុជាក្នុងឆ្នាំ ២០១៦។​ នេះជាឳកាសដ៏ល្អសម្រាប់ឲ្យបុត្រធិតាលោកអ្នកយល់ដឹងពីបាល់ទាត់​ ឬអភិវឌ្ឍជំនាញបាល់ទាត់របស់ពូកគេ។ ប្រញ៉ាប់ឡើង! កន្លែងមានកំណត់ សូមកុំភ្លេចចុះឈ្មោះឲ្យអនាគតជើងឯកបាល់ទាត់របស់អ្នកនៅថ្ងៃនេះ! ព័ត៌មានលម្អិត៖ ថ្ងៃទី/ម៉ោង​៖ ២៤ ខែ សីហា ឆ្នាំ ២០១៩ (ថ្ងៃ សៅរ៍)/ ៨:៣០-១០:៣០ ព្រឹក ទីតាំង: មជ្ឈមណ្ឌលកីឡាផ្លាទីនីម អាយុ: ចាប់ពី៦​ ដល់ ១២​ ឆ្នាំ* *កន្លែងមានកំណត់ អ្នកចុះឈ្មោះមុននឹងទទូលបានអាទិភាព ដើម្បីចុះឈ្មោះ សូមចូលទៅកាន់ link ខាងក្រោមនិងបំពេញឯកសារ៖ https://forms.gle/RdBzbL4g36yWyHRu7 សម្រាប់ព័ត៌មានបន្ថែមពីក្រុមបាល់ទាត់សូទីឡូ សូមចូលទៅកាន់៖ https://www.facebook.com/SoltiloSoccerCambodiaOFFICIAL/

Read More

តោះ! ចូលរួមលេងកីឡាដោយសេរី ក្នុងកម្មវិធី យូហ្គា និង សុខភាព នៅមជ្ឃមណ្ឌលកីឡាផ្លាទីនីមនាថ្ងៃទី១១ ខែសីហា ខាងមុខនេះ

ឱកាសពិសេសសម្រាប់អ្នកដែលស្រឡាញ់សុខភាព និងរាងកាយមាំមួន! ចូលរួមលេងកីឡាដ៏សម្បូរបែបបានដោយសេរី ក្នុងកម្មវិធីយូហ្គា និង សុខភាព ដែលរៀបចំឡើងដោយ បុរី ប៉េង ហួត រួមជាមួយមជ្ឈមណ្ឌលកីឡា ផ្លាទីនីម ព្រមទាំងសហការចូលរួមដោយ ក្លឹបហ្គាន់ហ្សេ ស្ព័ត ជប៉ុន ម៉ាកាយ៉ា វែលណេសសេនធ័រ ហាងនំបុ័ងប្រ៊េដថក និងមន្ទីរព្យាបាលធ្មេញបស្ចិម។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង 6:30 នាទីព្រឹក រហូតដល់ម៉ោង 11:00 នាទីព្រឹក នាមជ្ឈមណ្ឌលកីឡាផ្លាទីនីម (Platinum Sport Center) ស្ថិតក្នុងគម្រោង ហ្គ្រេន ស្តាផ្លាទីនីម (បុរីប៉េង ហួត បឹងស្នោ)។ ស្វែងរកទីតាំង សូមចុចត្រង់នេះ=> https://bit.ly/2Ypz3Nn លោកអ្នកអាចចូលរួមលេងកីឡាដ៏សម្បូរបែបជាច្រើន ព្រមទាំងការបង្ហាត់បង្ហាញពីគ្រូបង្វឹកដ៏ជំនាញពីកម្មវិធីរួមមាន៖ – ការហាត់យូហ្គាជាមួយអ្នកគ្រូ Parul Khurana – ការហាត់អុកស៊ីជេណូពីក្លឹបហ្គាន់ហ្សេ ស្ព័ត ជប៉ុន –…

Read More

មជ្ឈមណ្ឌលកីឡាផ្លាទីនីម (ភី អេស ស៊ី) នឹងបើកសម្ពោធសាកល្បង ក្នុង គម្រោង បុរី ប៉េងហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោរ)

សំរាប់អ្នកចូលចិត្តលេងកីឡាទាំងឡាយ លោកអ្នកអាចជ្រើសរើស វិធីជាច្រើនដើម្បីទទួលបានរាងកាយមាំមួន និងសុខភាពល្អ ហើយលោកអ្នកក៏ត្រូវជ្រើសរើសផងដែរនូវមជ្ឈមណ្ឌលកីឡាដែលអាចផ្តល់នូវផាសុកភាពនិងភាពទំនើបទាន់សម័យ។ ជាមួយគ្នាដែរ យើងខ្ញុំសូមធ្វើការណែនាំមជ្ឈមណ្ឌលកីឡាផ្លាទីនីម (ភី អេស ស៊ី) ដែលជាមជ្ឈមណ្ឌលកីឡាចំរុះមួយ ដែលផ្តល់នូវប្រភេទកីឡាជាច្រើន រួមមាន ក្លឹបហាត់វាយកូនហ្គោល តារាងបាល់ទាត់ តារាងវាយសី តារាងបាល់ទះ និង តារាងបាល់បោះ ដែលមានទីតាំងនៅក្នុងគម្រោង បុរី ប៉េងហួត ហ្គ្រេនស្តាផ្លាទីនីម តាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្លឹបហាត់វាយកូនហ្គោល ធី ថែម (Tee Time) របស់មជ្ឈមណ្ឌលកីឡាផ្លាទីនីម មានកន្លែងវាយកូនហ្គោលដ៍ទំនើបចំនួន ៥២ ប្លុក និងមានផ្តល់ជូននូវ វគ្គបង្រៀនវាយកូនហ្គោលលំដាប់ វី អាយ ភី ផងដែរ សម្រាប់សមាជិក វី អាយ ភី រយៈពេល ៦ខែ និង ១២ខែ ដែលបង្រៀនដោយ លោកគ្រូដ៏ជំនាញពីប្រទេសជប៉ុន និងមានបទពិសោធន៍យូរឆ្នាំ…

Read More